ត្រឡប់ក្រោយ

លោ​ក​ អេ​ង​ ​ឆៃ​អ៊ាង​ថា​ ​ស​ម​ត្ថ​កិ​ច្ច​ក​ម្ពុ​ជា​មា​នជំ​នា​ញ​ខ្ព​ស់​ ​ប៉ុ​ន្តែ​ចំពោះ​សំ​ណុំ​​រឿង​ដែ​ល​ស​ម​​ត្ថ​កិ​ច្ច​រា​វ​រ​កឃើ​ញ​តែ​ឃា​ត​ក​រសិ​​ប្បនិ​​​មិ​ត្ត​ មួ​យ​ចំ​នួ​ន​ ​ព្រោះ​មា​ន​អ្ន​ក​​ប​ញ្ជា​​​​

 

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងលើកឡើងថា សំណុំរឿងមួយចំនួន ដែលអាជ្ញាធររបស់     កម្ពុជារកឃើញតែឃាតករសិប្បនិមិត្តនោះ ដោយសារតែមានអ្នកបញ្ជាតែប៉ុណ្ណោះ ។នៅលើហ្វេសប៊ុករបស់លោក លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី១៣ សីហា កន្លងទៅបានឱ្យដឹងថា តាមការសង្កេតមើល
ឃើញរបស់លោករយៈកាលកន្លងមក លោកព្រមទទួលស្គាល់ថា កងកម្លាំង ឬសមត្ថកិច្ចរបស់កម្ពុជាមិនអន់នោះទេ
ពោលគឺអាចស្វែងរកមុខ ឬជនដៃដល់ទាំងឡាយណា ដែលបានធ្វើសកម្មភាពខុសច្បាប់មកផ្ដន្ទាទោសជាហូរហែ
សំខាន់អោយតែមនុស្ស ឬបុគ្គលដែលធ្វើខុសទាំងនោះ ពួកគេចង់រក ទោះរស់នៅកន្លែងណាក៏ដោយ ក៏សមត្ថកិច្ចអាច
រាវរក ហើយចាប់ខ្លួនមកផ្ដន្ទាទោសទាល់តែបានដែរ។លោក អេង ឆៃអ៊ាង ៖ « 
បើនិយាយពីការងារ ការស្រាវជ្រាវ វែកមុខឃាតកដែលបានប្រព្រឹត្តអំពើមនុស្សឃាតនៅប្រទេសកម្ពុជា ខ្ញុំបានមើលឃើញថា សមត្ថកិច្ចខ្មែរមានជំនាញ និងសមត្ថភាពខ្ពស់ណាស់ព្រោះគ្រប់អំពើមនុស្សឃាតគឺពួកឃាតក និងបក្សពួកមិនអាចគេចផុតពីកណ្តាប់ដៃសមត្ថកិច្ចឡើយចង់ពួកគេរត់គេចទៅលាក់ពួននៅកន្លុកកន្លៀតកៀនកោះណាក៏ដោយ »

ប្រភព៖VIM

https://goo.gl/wtecEi

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា