ត្រឡប់ក្រោយ

លោកញឹក ប៊ុនឆៃ សុំការអធ្យាស្រ័យ និងប្រគល់ជោគវាសនា គណបក្សខ្មែររូបរួមជាតិឲ្យសមាជិក បក្សសម្រេច

 

 ក្រោយតុលាការ សម្រេចឃុំខ្លួន ក្នុងពន្ធនាគារកាលពីថ្ងៃទី៦ ខែសីហា កន្លងទៅពាក់ព័ន្ធករណីផលិត គ្រឿងញៀន លោក ញឹក​ ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិនិងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាលបាន សរសេរលិខិតជូនសមាជិកបក្សសុំការអធ្យាស្រ័យដែលបានធ្វើឲ្យបាត់បង់តួនាទីមុខតំណែងដោយសារតែរូបលោកនិងសម្រេចប្រគល់ជោគវាសនាគណបក្សខ្មែររូបរួមជាតិទៅឲ្យសហជីវីនីសហជីវិនពិចារណាសម្រេចតាមបែបប្រជាធិបតេយ្យដោយហេតុថាលោកមិនអាចបន្តដឹកនាំតទៅទៀតបានទេ។ក្នុងលិខិតផ្ញើជូនសមាជិកគណបក្សខ្មែររួមជាតិ នៅថ្ងៃទី១៦ ខែសីហានេះ លោកញឹក ប៊ុនឆៃ បានសរសេរ ថា ”ខ្ញុំមានសេចក្ដីសោកស្ដាយ និងវិប្បដិសារីយ៉ាងខ្លាំង ដែលមិនអាចបន្ដ បេសកកម្មរួមរស់ជាមួយគ្នា ធ្វើការងារដើម្បី គណបក្សខ្មែររួបរួមជាតិ ដែលជាសមិទ្ធិផលរួមរបស់សហជីវីនី សហជីវិនទាំងអស់គ្នា ដោយសារតែការសម្រេចចិត្ដខុសឆ្គងរបស់ខ្ញុំ"។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/uYPeHu

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា