នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ តំណាងគណបក្សអំណាចខ្មែរ២រូប ដែលក្នុងនោះមាន លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរដែរនោះ បានចូលជួបតំណាងក្រសួងមហាផ្ទៃ នៅទីស្តីការរបស់ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់គណបក្សនយោបាយ។ជំនួបនេះ បានធ្វើឡើងតាមការកោះអញ្ជើញរបស់ក្រសួងមហាផ្ទៃដែលចេញដោយ លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ដែលបង្គាប់ឱ្យតំណាងគណបក្សអំណាចខ្មែរចំនួន២នាក់ ចូលជួបពិភាក្សាស្តីពីច្បាប់គណបក្សនយោបាយ ជាការប្រញាប់បំផុត នៅព្រឹក១៧ ខែសីហា ឆ្នាំ២០១៧នេះ។
ប្រភព៖Fresh new