ត្រឡប់ក្រោយ

លោ​ក​ ​ហ៊ុ​ន​ សែ​ន​ ​សុំ​អោ​យ​ពល​រ​ដ្ឋ​មា​ន​ទំ​នា​ក់​ទំ​ន​ងល្អ​ជា​មួ​យ​ប្រ​ជា​ជន​​ប្រ​ទេ​ស​ឡាវ​ ​​​

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា អោយមានទំនាក់ទំនងអោយបានល្អជា
មួយនឹង ប្រជាជននៃប្រទេសឡាវ ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងទៀតថា ការអំពាវនាវរបស់លោកបែបនេះ គឺដើម្បីភាពសុខសាន្តសម្រាប់
ប្រទេសទាំង ពីរ ក៏ដូចជាប្រទេសជិតខាងដទៃផ្សេងទៀតដែរ ហើយក៏ដើម្បីកុំអោយមានការប៉ះពាល់ដល់ប្រយោជន៍
ប្រជាពលរដ្ឋទាំងសងខាង។ លោកបន្តលើកឡើងថា ប្រសិនណាបើទំនាក់ទំនងរវាងប្រជាជននៅតាមព្រំដែនមានភាព
មិនល្អប្រសើរហើយនោះ នឹងនាំឱ្យ មានការប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាងមិនខានឡើយ ។

ការថ្លែងអំពាវនាវលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីអញ្ជើញជួបសំណេះ
សំណាលជាមួយមន្ត្រីរាជការខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ។

ប្រភព៖VIM

https://goo.gl/NQiHgV

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា