លុះត្រាតែគណបក្សសង្គ្រោះជាតិមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាគណបក្សដែលនឹងអាចខុសច្បាប់នៅក្នុងពេលឆាប់ៗនោះ មន្ត្រីថ្នាក់មូលដ្ឋានបានប្រើជម្រើសចុងក្រោយដោយយកកន្ត្រៃកាត់តម្រឹម និងយកថ្នាំបាញ់លុបលើរូបថតដែលមាននៅលើស្លាកសញ្ញារាប់មឺុនទូទាំងប្រទេស។លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានដករូបថតលោក កឹម សុខា ប្រធានកណបក្សបច្ចុប្បន្ន និងលោក សម រង្ស៊ីអតីតប្រធានគណបក្សឱ្យអស់ “១០០ភាគរយ” ដើម្បីឱ្យស្របតាមការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ កាលពីខែមុនដែលហាមឃាត់គណបក្សនយោបាយទាំងអស់មិនឱ្យ”ឃុបឃិត” ជាមួួយទណ្ឌិតជាប់ទោស ឬប្រើប្រាស់រូបថតរបស់អ្នកទាំងនោះនៅក្នុងព័ត៌មានផ្សព្វផ្សាយ។ដោយមិនមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាថ្មី ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនៅតាមតំបន់មួយចំនួនក្នុងប្រទេសដែលមានរូបថតលោក កឹម សុខា និងលោក សម រង្ស៊ី ឈរកាន់ដៃគ្នានោះ ត្រូវបានកាត់តម្រឹម ឬយកថ្នាំបាញ់លុបពីលើ។
ប្រភព៖ខេមបូឌាដេលី