ត្រឡប់ក្រោយ

មន្រ្តីក្រសួងមហាផ្ទៃ៖ វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI មិនដែលចុះបញ្ជីការនៅក្រសួងមហាផ្ទៃ តាំងពីដើមរៀងមក

 

បន្ទាប់ពីមានព័ត៌មានបែកធ្លាយជុំវិញករណី វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI ជួយរៀបចំយុទ្ធសាស្រ្តឲ្យគណបក្សប្រឆាំង ដើម្បីផ្តួលរំលំ គណបក្សកាន់អំណាច, នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ បានថ្លែង ឲ្យដឹងថា តាំងពីដើមរៀងមក វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនដែលចុះបញ្ជី នៅក្រសួងមហាផ្ទៃនោះទេ។

លោក ហ៊ុយ វណ្ណៈ បានថ្លែងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីបានពិនិត្យយ៉ាងហ្មត់ចត់ គឺអង្គការ NDI មិនបានចុះបញ្ជីតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃទេតាំងពីដើមមក រហូតមកទល់ពេលនេះ»

ប្រភព៖បណ្តាញព័ត៌មាន Fresh News

https://goo.gl/xvugZg

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា