ត្រឡប់ក្រោយ

អាជ្ញាធរ​ខេត្ត​រតនគិរី​បដិសេធ​សំណើ​សុំ​បើក​សិក្ខាសាលា​របស់​អាដហុក​រឿង​ដីធ្លី

 

អាជ្ញាធរ​ខេត្ត​រតនគិរី បដិសេធ​មិន​ឲ្យ​មន្ត្រី​សមាគម​អាដហុក (ADHOC) ធ្វើ​សិក្ខាសាលា​ទាក់ទិន​ករណី​សិក្សា​ពី​ជម្លោះ​ដីធ្លី ៤​ករណី បើ​ទោះ​បី​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​ជា​គោលការណ៍​តាម​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​តាំង​ពី​ខែ​កក្កដា ម្តង​រួច​ទៅ​ហើយ។ មន្ត្រី​សមាគម​អាដហុក​ចាត់​ទុក​ករណី​នេះ​ថា​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​ពលរដ្ឋ។តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ៤​ភូមិ​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើក​ឱកាស​ឲ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អាជ្ញាធរ ជួប​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​របស់​ពលរដ្ឋ។ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា មិន​ឯកភាព​ឲ្យ​សមាគម​អាដហុក​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី​ធនធាន​ធម្មជាតិ ដែល​គ្រោង​លើក​ករណី​ជម្លោះ​ដីធ្លី​ព្រៃឈើ​របស់​សហគមន៍​ចំនួន​៤ មក​ធ្វើ​ការ​បង្ហាញ និង​ពិភាក្សា​ក្នុង​សិក្ខាសាលា​នោះ។

ប្រភព៖RFA

https://goo.gl/WJem3a

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា