លោកនាយកររដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក យុវជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងសំណេះសំណាលជាមួយ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលត្រៀមទៅចូលរួមប្រកួតកីឡា ជនពិការអាស៊ាន លើកទី៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល