ត្រឡប់ក្រោយ

លោក ហ៊ុន សែន មិនមែនជានាយករដ្ឋមន្រ្តី ក្នុងប្រវត្តិសាស្រ្ត កាត់ដីឲ្យបរទេសទេ

 

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអះអាង បញ្ជាក់ពីភាពស្អាតស្អំ របស់លោក ហ៊ុន សែន ថា ​លោកនាយករដ្ឋមន្រ្តី មិនមែនជានាយករដ្ឋមន្រ្តី ក្នុងប្រវត្តិសាស្រ្ត កាត់ទឹកដីឲ្យប្រទេសណាមួយនោះទេ។លោកបណ្ឌិតបានថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីបញ្ហាព្រំដែន នៅរាជបណ្ឌិត្យសភា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ថាលោកបានអះអាងជារឿយៗថា បើគេឈ្លានពានយកដីរបស់ខ្មែរ តែ១០សង់ទីម៉ែត្រ គឺដាច់ខាត ត្រូវតែធ្វើការទាមទារយកមកវិញ ឲ្យទាល់តែបាន។លោកបន្តថា “លោក ហ៊ុន សែន គ្មានសិទ្ធិកាត់ដីឲ្យអ្នកណានោះទេ គាត់ជានាយករដ្ឋមន្រ្តី ប៉ុន្តែមិនមែនជានាយករដ្ឋមន្រ្តី ក្នុងប្រវត្តិសាស្រ្តកាត់ដី ឲ្យប្រទេសណាមួយនោះទេ។ សូមឲ្យអ្នកនយោបាយ ឈប់ប្រើប្រាស់រឿងព្រំដែន ធ្វើជាឧបករណ៍ ដើម្បីទាញសំឡេងឆ្នោតរបស់ខ្លួន”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/BBMnGz

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា