ត្រឡប់ក្រោយ

លោក សុខ ទូច ៖ ភូមិគ្រឹះលោក ហេង សំរិន នៅលើទឹកដីវៀតណាម

 

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ភូមិគ្រឹះ លោកហេង សំរិន ប្រធានរដ្ឋសភា ខេត្តត្បូងឃ្មុំ ដែលរស់នៅសព្វថ្ងៃនេះ ចំលើទឹកដីវៀតណាម ប៉ុន្ដែលោកបានរស់នៅតាំងពីយូរមកហើយ ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំពីបញ្ហាព្រំដែន នៅរាជបណ្ឌិត្យសភា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ថា លោក សុខ ទូច បានមានប្រសាន៍ថា “លោក ហេង សំរិន ទេដែលយកដីវៀតណាមនៅ ពីព្រោះទំលាក់ផែនទីទៅ ដីលោកតាហេង សំរិន ឬលោក ហេង សំរិន បានទៅលើវៀតណាម ប៉ុន្ដែគាត់រស់នៅយូរហើយ ចឹងអាឡាវចង់យករូបមន្ដដូចខ្មែរ ទៅនៅនឹងយូរដែរ ”។ក្នុងឱកាសនោះផងដែរ លោក សុខ ទូច បានបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ប្រសិនបើមានកងទ័ពវៀតណាម ណាមួយឈរជើងលើទឹកដីកម្ពុជា ដូច្នេះប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ត្រូវរាយការណ៍មក រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីមានវិធានការភ្លាមៗ ចំពោះបញ្ហានេះ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/88n1gq

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា