នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) តែងតែបង្កើតរឿង ធ្វើឲ្យសង្គមជាតិអស្ថិរភាព ធ្វើឲ្យពលរដ្ឋ មានការយល់ ច្រឡំមកលើរាជរដ្ឋាភិបាល ជាពិសេសគ្មានការទទួលខុសត្រូវ ចំពោះទង្វើដែលខ្លួនបានបង្កើតឡើង ហើយអាងរត់ទៅបរទេស។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអប់រំ ចិត្តសាស្ត្រ ឆ្នាំ២០១៧ នាកងពលតូចទ័ព ពិសេសឆ័ត្រយោង ៩១១ នៅព្រឹកថ្ងៃទី១៨ សីហានេះ នាយឧត្ដមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ពួកប្រឆាំង និងពួកអគតិមួយចំនួន នៅតែបន្តរិះរកគ្រប់វិធីសាស្ត្រ ដើម្បីធ្វើឲ្យរាជ រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន ចុះខ្សោយ និងឈានទៅផ្ដួលរំលំ ដើម្បីដណ្ដើមអំណាច ទៅតាមមហិច្ឆតារបស់ពួកគេ។លោកបន្តថា “យើងសួរថា ការងារចល័ត ការងារបង្កអស្ថិរភាពទាំងនោះ តើអ្នកណាអ្នកបង្កើតឡើង គឺពួកប្រឆាំង ហើយបង្កើតហើយ ដោយគ្មានការទទួលខុសត្រូវ នេះក្រោយបោះឆ្នោតឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ បង្កើតគ្រប់រឿងទាំងអស់ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល