ត្រឡប់ក្រោយ

លោក ហ៊ុន សែន សន្យា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ខណៈ​ការ​បោះឆ្នោត​ជិត​មក​ដល់

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត​នៅ​មុន​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។ ការ​សន្យា​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា។ រីឯ​សហជីព​សម្ដែង​ការ​សាទរ ប៉ុន្តែ​យល់​ថា​ប្រាក់​ឈ្នួល​នេះ​នៅ​តែ​មិន​ទាន់​សមរម្យ​សម្រាប់​ការ​រស់នៅ​របស់​កម្មករ​ឡើយ។លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ជាង ៤​ពាន់​នាក់ (៤.២៧០​នាក់) មក​ពី​រោងចក្រ​ចំនួន​៩៣ ផ្សេង​គ្នា​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ។

ប្រភព៖RFA

https://goo.gl/HGav6i

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា