ត្រឡប់ក្រោយ

លោក កឹម សុខា៖ មិនចាំបាច់ឱបរឹតគ្នាទេ ត្រឹមចាប់ដៃគ្នាកសាងកម្ពុជាទៅបានហើយ

 

លោក កឹម សុខា មេដឹកនាំ​បក្ស​ប្រឆាំង បាន​លើក​ឡើង​ថា អ្នក​នយោបាយ​កម្ពុជា មិន​ត្រូវ​កាប់​សម្លាប់​គ្នា ហើយ​ក៏​មិន​ចាំ​បាច់​ឱប​រឹត​គ្នា​ដែរ ផ្ទុយ​ទៅ​វិញ លោក​ស្នើ​ឲ្យ​មាន​ត្រឹម​តែ​ចាប់​ដៃ​គ្នា​ដើម្បី​កសាង​ប្រទេស​កម្ពុជា ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន និង​ផ្ដល់ភាព​រីក​ចម្រើ​នសម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ហើយ។លោក កឹម សុខា បាន​លើក​ឡើង​បែប​នេះ ជាង ២​ឆ្នាំ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​កសាង​ទំនាក់​ទំនង​ល្អូក​ល្អឺន​នឹង​គ្នា​​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​កាល​ពី​ឆ្នាំ​២០១៥ រហូត​ដល់​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​បុណ្យ​អង្គរ​សង្ក្រាន​រួម​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប​នៅ​ខែ​មេសា ហើយ​ចុង​ក្រោយ​ក្រុម​គ្រួសារ​នៃ​អ្នក​នយោបាយ​ទាំង​ពីរ​នេះ បាន​ជួប​ជុំ​គ្នា​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ខែ​កក្កដា។ទំនាក់​ទំនង​ដ៏​ល្អ​រយៈ​ពេល​ខ្លី​របស់​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នា​ពេល​នោះ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា កើត​ឡើង​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​ និង​វប្បធម៌​សន្ទនា បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ប្រភព៖​​VOD

https://goo.gl/FD55xw

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា