ត្រឡប់ក្រោយ

តុលាការកំពូល បើកសវនាការរឿងក្ដី លោកស្រីទេព វន្នី និងស្ត្រី៣នាក់ ទៀត ករណីប្រមាថ និងជេរប្រមាថ ជាសាធារណៈមានស្ថានទម្ងន់ទោស នៅថ្ងៃ២៥សីហា ខាងមុខ

 

នាព្រឹកថ្ងៃទី២៥ ខែសីហា ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការ រឿងអង្គសេចក្តី សំណុំរឿង លោកស្រីទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស ប្រមាថអ្នករាជការ សាធារណៈនិង បទប្រឆាំងនឹង អ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញា នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ។មន្ត្រីតុលាការ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុម ប្រឹក្សាជំនុំជម្រះ និង លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ ។ស្ត្រីទាំង៤នាក់មានឈ្មោះ ទេព វន្នី កំពុងជាប់ពន្ធនាគារ ។ ឈ្មោះ ហេង មុំ អាយុ៤១ឆ្នាំ ឈ្មោះ បូ ឆវី អាយុ៣៧ ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ៤៣ឆ្នាំ បច្ចុប្បន្ននៅក្រៅឃុំ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/TVDnZy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា