ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ ប្រជាជនកម្ពុជា មិនចង់បានអ្វីលើសពីមាន នាពេលបច្ចុប្បន្ន និងគ្មានគំនិតចង់ផ្លាស់ប្តូរ

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅរសៀលថ្ងៃទី២០ សីហា នេះ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាខ្លាចរអារនឹងសង្គ្រាម នឹងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយចង់បានសន្តិភាព ចង់បានស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណសង្គម ឥឡូវមានសព្វគ្រប់អស់ហើយ។លោក សុខ ឥសាន ក៏បានចោទជាសំសួរផងដែរថា តើចង់បានអីទៀត ? ជាការពិតនៅពេលនេះ និងទៅអនាគត ប្រជាជនកម្ពុជាមិនចង់បាន អ្វីលើសពីមាននាពេលបច្ចុប្បន្ននេះទេ ។ ដូច្នេះ អត់មានចង់បានការផ្លាស់ប្តូរ អីទៀតជាដាច់ខាត។លោក សុខ ឥសាន បានបញ្ជាក់ថា "ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់ ខ្លោចផ្សារ គឺសង្គ្រាម និងរបបប្រល័យពូចសាសន៏ប៉ុល ពតជាច្រើនទសវត្សរ៏ ដែលធ្វើឲ្យប្រជាជនកម្ពុជា រាងចាលគ្មានថ្ងៃបំភ្លេចបាន ហើយចង់បាន ចង់ឃើញ ចង់រស់នៅក្នុងសន្តិភាព ដើម្បីការរីកចម្រើន ការអភិវឌ្ឈន៏ របស់ប្រទេសជាតិ និងប្រជាជនមានជីវភាពរស់ នៅសម្បូរសប្បាយ មានសុភមង្គលក្នុងគ្រួសារ"។ 
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/YbnazX

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា