អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងអំពីផលវិបាក នៃប្រវត្តិសាស្ត្រ ដែលជាប់ពាក់ព័ន្ធ នឹងបញ្ហាព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសជិតខាង ចំពោះការវាស់ កំណត់ខ័ណ្ឌសីមា។តាមរយៈសារអេឡិចត្រូនិច Telegram នៅរសៀលថ្ងៃទី២០ ខែសីហា នេះ លោក សុខ ឥសាន បានបញ្ជាក់អំពីផលវិបាកនៃបញ្ហាព្រំដែនថា "នៅពេលអាណានិគមបារាំងត្រួតត្រាប្រទេសទាំង៣ និងដែនដីកូសាំងស៊ីននៅឥណ្ឌូចិន បារាំងបានគូសផែនទី និងខ្សែព្រំដែនតាមរយៈ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលប្រជាជន នៃបណ្តាប្រទេសទាំងនេះមិនបានដឹងថា ខ្សែព្រំដែននៅត្រង់ណាទេ ហើយចៅហ្វាយបារាំង ក៏មិនបានហាមឃាត់ប្រជាជន មិនឲ្យកាប់រានដីកាន់កាប់ តាមបណ្តោយព្រំដែនដែរ ។ ប៉ុន្តែ ក្រោយពេលដែលប្រទេសទាំង៣ បានឯករាជ្យមក ប្រទេសទាំង៣ ត្រូវតែមានខ្សែព្រំដែនច្បាស់លាស់"។
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល