ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន៖ ភូមិសាស្រ្តផ្ទះប្រធានរដ្ឋ សភាស្ថិតលើដីវៀតណាម

 

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានញ្ជាក់ថា យោងតាមផែនទី បោន Bonne ខ្នាត១/១០០.០០០ ពីរសន្លឹក បានបង្ហាញឲ្យឃើញ ភូមិសាស្រ្តផ្ទះរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា គឺស្ថិតលើដីវៀតណាមបច្ចុប្បន្ន។ការបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងពិធីធ្វើសន្និសីទ សារព័ត៌មាន អំពីបញ្ហាព្រំដែន នៅរាជបណ្ឌិត្យសភា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ថា  “សម្ដេច ហេង សំរិន ទេដែលយកដីវៀតណាមនៅ ពីព្រោះទំលាក់ផែនទីទៅ ដី សម្តេច ហេង សំរិន បានទៅលើវៀតណាម ប៉ុន្ដែគាត់រស់នៅយូរហើយ ចឹងអាឡាវចង់យករូបមន្ដដូចខ្មែរ ទៅនៅនឹងយូរដែរ ” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/p8Ajrh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា