លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានលើកឡើងថា គណបក្សសង្គ្រោះ ជាតិ ចង់បានលទ្ធផលបោះឆ្នោត ដែលឆ្លុះបញ្ចាំងពី ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ។យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី២១ សីហានេះ បានឲ្យដឹង ថា គណបក្សនឹងយកកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្ស ដើម្បីដាក់ជូនប្រជាពលរដ្ឋខ្មែរ ជាអ្នក សម្រេច ដោយមិនយកទឹកប្រាក់ តួនាទី បុណ្យស័ក្តិ ដើម្បីទៅទាក់ទាញទឹកចិត្ត ប្រជាពលរដ្ឋនោះទេ ។ថ្លែងទៅកាន់ថ្នាក់ដឹកនាំ មូលដ្ឋានស្រុក និងអ្នកគាំទ្រ នៅខេត្តពោធិ៍សាត់ លោកមានប្រសាសន៍ថា "គណបក្ស សង្គ្រោះជាតិយើង ចង់បានលទ្ធផល នៃការបោះឆ្នោត ដែលឆ្លុះបញ្ចាំងអំពី ឆន្ទៈពិតប្រាកដរបស់ ប្រជាពលរដ្ឋ ខ្មែរ" ។
ប្រភព៖សារព័ត៌មានដើមអម្ពិល