ត្រឡប់ក្រោយ

អ្នកនាំពាក្យរដ្ឋសភា ឲ្យសួររាជរដ្ឋាភិបាល រឿងលោកសុខ ទូច ថា ផ្ទះសម្តេច ហេង សំរិន នៅលើដីវៀតណាម

 

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មិនបកស្រាយឲ្យបានវែងឆ្ងាយ និងជំរុញឲ្យអ្នកសារព័ត៌មាន ទៅសាកសួររាជរដ្ឋាភិបាល ឬក៏គណៈកម្មាធិការព្រំដែន ក្នុងករណី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  ដែលបានលើកឡើងថា ភូមិគ្រឹះលោក ហេង សំរិន ប្រធានរដ្ឋសភានៅខេត្តត្បូងឃ្មុំ ស្ថិតនៅលើទឹកដីវៀតណាម ។ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក ឡេង ប៉េងឡុង មិនបានធ្វើការអត្ថាធិប្បាយច្រើននោះទេ គ្រាន់តែលោកថា ដើម្បីកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម  ត្រូវធ្វើឡើងតាមកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។លោកថា បើចង់បានច្បាស់លាស់ជាងនេះ ទាល់តែទៅសួររាជរដ្ឋាភិបាល  ឬក៏ប្រធានគណៈកម្មាធិការព្រំដែន។លោកបញ្ជាក់ថា  “បញ្ហាទាំងអស់នេះ មិនមែននិយាយមួយម៉ាត់ ដើម្បីស្រួលយល់នោះទេ ចឹងចង់ដឹងច្បាស់សួរគណៈកម្មាធិការព្រំដែន និងរាជរដ្ឋាភិបាលដែលកំណត់យ៉ាងម៉េច? ខ្ញុំមិនអាចមិនមានសមត្ថកិច្ច បកស្រាយជូននោះទេ” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/SyQsFz

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា