លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយសន្តិភាព ស្រុះស្រួលជាតិ គណបក្សណាក៏អាចរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ។លោក សុខ ឥសាន បានមានប្រសាសន៍បន្តថា ការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺឈរលើមូលដ្ឋានគោរពគ្នា ស្មោះត្រង់ជាមួយគ្នា ឲ្យតម្លៃគ្នាទៅវិញទៅមក យោគយល់គ្នាគោរពផលប្រយោជន៏ផងគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា មិនចាប់ដៃជាន់ជេីង មិនឱបរិតគ្នាមានលាក់កាំបិតក្រោយខ្នង ដែលលក្ខណសម្បត្តិនេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាមជ្ឈមណ្ឌលសុខដុមនីយកម្មគ្រប់គណបក្សនយោបាយនៅកម្ពុជា និង ក្នុងសង្គមកម្ពជា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល