ថវិកាប្រមាណ ៥២លានដុល្លារ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មាននៅក្នុងដៃ ដើម្បីចំណាយទាំងស្រុង លើដំណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។លោក ហង្ស ពុទ្ធា បានឲ្យដឹង ថា ថវិកាប្រមាណ ៥២ដុល្លារនេះ គឺបានមកពីរដ្ឋាភិបាលកម្ពុជា និងពីបណ្តាប្រទេសជាម្ចាស់ជំនួយ ដូចជាសហភាពអឺរ៉ុប ជប៉ុន និងចិន រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀត ដូចជាអង្គការរបស់សហរដ្ឋអាមេរិក ជាដើម។ លោក បញ្ជាក់ថា គ.ជ.ប មិនខ្វះខាតផ្នែកថវិកាឬក៏សម្ភារបច្ចេកទេស សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ នោះទេ។
អ្នកនាំពាក្យគ.ជ.ប រូបនេះ សង្កត់ធ្ងន់ថា៖«ថវិកាប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ។
ប្រភព៖សារព័ត៌មានថ្មីៗ