ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ដ្រី៖ ឡឥដ្ឋផលិតនៅកម្ពុជា នាំឲ្យអន្តរាយដល់ព្រៃឈើ

 

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា សិប្បកម្មឡឥដ្ឋ ដែលផលិត នៅកម្ពុជាសព្វថ្ងៃនេះ នាំឲ្យអន្តរាយដល់ព្រៃឈើក្នុងប្រទេស ព្រោះតែចំណាយអុសយ៉ាងច្រើន និងឈាន​ដល់ការបាត់បង់ព្រៃឈើ ។ក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នាវិមានសន្តិភាព លោកបានប្រសាសន៍ថា អាជ្ញាធរចាត់វិធានការណ៍ឲ្យតឹងរឹង លើការកាប់ព្រៃឈើ និងតំបន់អេកូទេសចរណ៍ បញ្ហានេះនៅតែកើតមានឡើងអំពីការកាប់ដើមឈើ។លោកនាយករដ្ឋមន្ត្រី បានបន្តថា “ឡឥដ្ឋផលិតនៅកម្ពុជា នាំឲ្យអន្តរាយកដល់ប្រទេសជាតិ ព្រោះបានចំណាយ​អុសយ៉ាងច្រើន ចឹងបើនៅបន្តមាននឹងចំណាយអុសច្រើន”។ លោក បញ្ជាក់ថា មានអង្គការបានរិះគន់ បញ្ហាទាំងអស់នេះ មិនមែនដោះស្រាយតែ ១ទៅ២ឆ្នាំនោះទេ គឺប្រើរយៈពេលយូរ ខណៈអ្នករិះគន់​នៅតែយកអុស និងធ្យូងមកចំអិនអាហារដែរ ៕

ប្រភព៖​សារព័ត៌មាន​ដើមអម្ពិល

https://goo.gl/vU5uiB

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា