លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា លោកស្អប់ណាស់ អ្នកកាប់ បំផ្លាញព្រៃឈើ ព្រោះអ្នកទាំងនោះកាប់ព្រៃឈើដូចកាប់ក្បាលលោកចឹង ។លោកហ៊ុន សែន បានមានប្រសាន៍ ក្នុងវេទិកាជាតិលើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ថា “ស្អប់ណាស់ អ្នកកាប់បំផ្លាញព្រៃឈើ ព្រោះអ្នកកាប់ព្រៃឈើ ដូចកាប់ ក្បាលខ្ញុំចឹង ក្នុងនាមជាអ្នកកាប់ឈើនៅព្រះវិហារ ប៉ុន្តែមកធ្វើអំពើល្អដូចដាំដើមឈើនៅកំពង់ចាម និងកណ្តាល ក្រោមរូបភាពធ្វើល្អ” ។ លោក បានបន្ដថា មានអ្នករកស៊ីនៅភ្នំពេញមួយចំនួន តែទៅបំផ្លាញព្រៃឈើ នៅព្រះវិហារ ឧត្តរមានជ័យ ហើយនេះចាត់ទុកជាឧក្រិដ្ឋជន ហើយ កាប់អស់ដើមឈើធំ នៅសល់កូនឈើតូចៗ ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល