លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តវត្តមានរបស់ខ្លួននៅកម្ពុជាតទៅទៀត។
លោកស ខេង បានថ្លែងអះអាងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅក្រសួងមហាផ្ទៃ បន្ទាប់ពីសម្តេច បានជួបជាមួយតំណែងអង្គការ ការពារសត្វព្រៃ Wildlife Alliance នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។
ឆ្លើយសំណួរក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ លោក ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ « AIM ដូចជាសម្តេចនាយករដ្ឋមន្រ្តី លោកបានសម្រេចថាឱ្យបន្ត ហើយអង្គការនេះត្រូវធ្វើសន្និសីទកាសែត ប៉ុន្តែត្រូវធ្វើសន្និសីទកាសែត ដើម្បីបកស្រាយបំភ្លឺបញ្ហានានា ដែលមានកន្លងទៅដោយខ្លួនឯង»។
ប្រភព៖Fresh news