គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧នេះ ដើម្បីពិភាក្សា លើសេចក្តីស្នើសុំកែប្រែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលស្នើដោយគណបក្សសង្គ្រោះជាតិ។ ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចបញ្ជូនសេចក្តីស្នើសុំកែប្រែច្បាប់នេះ ទៅឲ្យគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដើម្បីសិក្សាលម្អិត។សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលចេញផ្សាយក្រោយកិច្ចប្រជុំ បានឲ្យដឹងថា សេចក្តីស្នើសុំកែប្រែច្បាប់ខាងលើ នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍វិញ នៅពេលគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ពិនិត្យចប់សព្វគ្រប់។ ជានីតិវិធី គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំលើកទីពីរ ដើម្បីបន្តពិភាក្សានិងសម្រេចថា ត្រូវបញ្ជូនសេចក្តីស្នើសុំកែប្រែច្បាប់នេះ ទៅកាន់កិច្ចប្រជុំពេញអង្គនៃដ្ឋសភា ឬយ៉ាងណា។
ប្រភព៖សារព័ត៌មានថ្មីៗ