ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រី ៖ បន្ទប់ស្ថានការណ៍ មិនឲ្យបង្កើតទេ នៅកម្ពុជា

 

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បន្ទប់ស្ថានការណ៍មិនឲ្យ បង្កើតឡើង​ទេ នៅក្នុងប្រទេសកម្ពុជា ហើយក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឲ្យបង្កើតដែរ ព្រោះច្បាប់គណបក្ស នយោបាយមាន ហើយ ។

ក្នុងវេទិកាជាតិលើកទី២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “បន្ទប់ស្ថានការណ៍មិនឲ្យមានទេ រឿងអីត្រូវ បង្កើតនៅកម្ពុជា រដ្ឋមន្រ្តីមហាផ្ទៃ ខ្ញុំមិនអនុញ្ញាតឲ្យបង្កើតទេ ច្បាប់គណបក្សនយោបាយមានហើយ” ។លោកបន្ថែមថា អ្នកណាទំលាក់លុយឲ្យខុមហ្វ្រែល បើមិនជួយចូកជួយចែវ កុំមកប្រដៅ មួយជីវិតរបស់ លោកហើយ បានបូជាអស់ហើយ គ្មានសល់អ្វីនោះទេ លះបង់ទាំងកែវភ្នែក និងកូនប្រុសមួយ ទៀត ។

ប្រភព៖​សារព័ត៌មាន​ដើមអម្ពិល

https://goo.gl/MX3AX1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា