លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានរំលឹកទៅអតីតមេបក្ស ប្រឆាំងនៅកម្ពុជា គឺលោក សម រង្ស៊ី ដែលតែងតែលើក ឡើងជារឿយៗថា “មានស៊ី អត់សែន មានសែន អត់ស៊ី” លោកថា ឥឡូវនេះ ពិតជាដូចនឹងការ លើកឡើងប្រាកដមែន ។ក្នុងវេទិកាពិភាក្សា ធនធានធម្មជាតិលើលកទី២ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ លោកបានរំលឹកពីការ ជួបជុំហូបបាយរវាង ក្រុមគ្រួសារលោក និងក្រុមគ្រួសារលោក សម រង្ស៊ី ព្រោះលោកសម រង្ស៊ី បានផ្ញើសារតាមទូរស័ព្ទ ចង់ឲ្យកូនៗទាំងពីរ គ្រួសារជុំជួបគ្នាម្តង ហើយលោកក៏យល់ព្រម ជួបគ្នាដោយមាន ការហូបសាមគ្គីរួមគ្នា កាលពីអំឡុងឆ្នាំ២០១៤ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល