ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រី បារម្ភ​ការចំណាយ​ថវិការដ្ឋ​លើ​មន្ត្រីរាជការ​លើស​កំណត់

 

​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី ២ ស្តីពី ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ២២ ខែសីហា ប្រមុខ​រដ្ឋាភិបាល កំពុង​ព្រួយបារម្ភ​ពី​ការចំណាយ​ថវិកា​លើ​មន្ត្រី​របស់​រដ្ឋ ដែល​ចេះតែ​កើន​ឡើងជា​លំដាប់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ហ៊ុន សែន បានប្រកាស​គម្រោង​កាត់​បន្ថយ​ក្របខណ្ឌ​មន្ត្រីរាជការ​ដែល​ស្នើសុំ​បញ្ចូល​នៅក្នុង​ក្របខណ្ឌ​រដ្ឋ​នៅ​ឆ្នាំ ២០១៨ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​កាត់បន្ថយ​ចំនួន​មន្ត្រីរាជការ ដែល​ស្ថាប័ន​នានា ស្នើសុំ​ដើម្បី​ចូល​ក្របខណ្ឌ​រដ្ឋ​នៅ​ឆ្នាំ ២០១៨​។ ប្រមុខ​រដ្ឋាភិបាល ខ្វាយខ្វល់​ដោយសារតែ​នាពេល​បច្ចុប្បន្ន​រដ្ឋ​ចំណាយ​ថវិកា​លើ​មន្ត្រី​រដ្ឋ​លើស​គោលការណ៍​ទៅហើយនោះ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ « បើ​ស្នើសុំ ១០០ ឲ្យ​តែ ១០ ឬ​២០ ទៅបាន​ហើយ​។ ព្រោះ​បញ្ហា​ថវិកា​យើង​មិន​ចេះតែ​ចាយៗ​នោះទេ​»។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/5C3Nyt

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា