លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានប្រកាសសង្គ្រាម ជាមួយអ្នកដែលប្រមាថ ត្រកូលហ៊ុន ជាពិសេសបក្សប្រឆាំង ដែលបានប្រកាសថា បើខ្លួនឈ្នះឆ្នោត នឹងសម្លាប់ត្រកូលហ៊ុន សូម្បីតែកូនតូចដេកក្នុង អង្រឹងក៏មិនទុកដែរ ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងវេទិការជាតិលើកទី២ ស្ដីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២២ សីហានេះ លោក បានមានប្រសាសន៍ថា ត្រកូលហ៊ុន មិនមែនសម្រាប់អ្នកឯង គំរាមសម្លាប់នោះទេ ។លោកថា មិនថាតែត្រកូល ហ៊ុន នោះទេ ត្រកូលណាក៏ដោយ មិនមែនជាមនុស្សសម្រាប់ ឲ្យអ្នកឯងសម្លាប់ទេ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល