នៅព្រឹក ថ្ងៃទី២២ សីហានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនឹងមិនឲ្យមានអ្នកបង្កបញ្ហា ដូចឆ្នាំ២០១៣ឡើយ ខណៈបង្កើតបន្ទប់ ស្ថានការណ៍នឹង គ្មានវាសនា បង្កើតឡើងសម្រាប់តាមដានការបោះឆ្នោត នៅកម្ពុជាតទៅទៀតទេ ។គេនៅចាំបានថា កាលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សប្រឆាំង បានប្រកាសមិនទទួល ស្គាល់លទ្ធផល បោះឆ្នោតនោះទេ ហើយក៏មានការឆ្លៀតឱកាស ពីក្រុមជ្រុលនិយមមួយចំនួន បានធ្វើបាតុកម្មប្រឆាំង លទ្ធផល បោះឆ្នោត ដែលពេលនោះ បានធ្វើឲ្យមានអ្នកស្លាប់៤នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។លោក បញ្ជាក់ថា "រំលឹកគ្នា ជិតដល់ពេលបោះឆ្នោតហើយណា កុំមករញ៉េរញ៉ៃ ស្ថានភាព ២០១៣ អត់ឲ្យមាន អ្នកឯងចូលបោះឆ្នោតក៏ចូល មិនចូលក៏ហីទៅ តែអារឿង ២០១៣ ជេរប្រមាថ ប្រទេចបណ្ដា សាអត់ទេ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល