លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការGlobal witness គឺជាអង្គការដែលចង្រៃបំផុត ទោះបីជាកម្ពុជា បានខិតខំប្រឹងប្រែងស្តារប្រទេស ឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិ ក៏មិនដែលឃើញថា កម្ពុជាល្អនោះទេ ឃើញតែពីចំណុចអាក្រក់ប៉ុណ្ណោះ។លោក បានថ្លែងក្នុងវេទិកាជាតិលើកទី២ ស្ដីពី ការការពារ និងអភិរក្សធនធានធម្មជាតិ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ថា “បរទេសខ្លះជាប្រទេស Global witness នេះ អានេះចង្រៃសុទ្ធហ្មង អានេះមេម៉ាស់ស្យាហ្មង ហើយអាហ្នឹងជាជនជាតិអង់គ្លេស ជាមួយលោក អេហ្គា អគ្គរដ្ឋទូតសហភាពអឺរ៉ុបរាល់ថ្ងៃនេះ។ អាហ្នឹងអង់គ្លេសហ្មង រឿងGlobal witness រឿងចាប់ផ្ដើមពីមុន យើងយកGlobal witness យកមកធ្វើការ តែរឿង Global witness ចាប់ផ្ដើមតាំងពីទៅយកប្ដីគេ។ ខ្ញុំនិយាយឲ្យច្បាស់ទៅ ទៅយកប្ដីគេទេ ដល់ទៅចាប់ផ្ដើម ប្រពន្ធគេទៅរករឿងថា ថៅកែកាប់ឈើអ្នកទៅរករឿង បានចេះកើតទៅជារឿងបន្តបន្ទាប់ ឥឡូវសរសេរ សុទ្ធតែអី ប្រទេសកម្ពុជា ជាប្រទេសសម្រាប់លក់”៕
ប្រភព៖សារព័ត៌មានដើមអម្ពិល