ត្រឡប់ក្រោយ

អ្នកនាំពាក្យ CPP៖ បើគ្មានបន្ទប់ស្ថានការណ៍ ក៏មានអ្នកអង្កេតការណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់ សង្កេតការណ៍បោះឆ្នោតដែរ

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា បើគ្មានរបស់ដែលហៅថា បន្ទប់ស្ថានការណ៍ ក៏នៅមានអ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិ រាប់មុឺននាក់សង្កេតកាណ៍ការបោះឆ្នោតដែរ ។លោក សុខ ឥសាន តាមរយៈអេឡិចត្រូនិច Telegram នៅព្រឹកថ្ងៃទី២៣ សីហា នេះ បានបញ្ជាក់បន្ថែមថា ដោយសារចង់ឲ្យមាន ការចូលរួមរបស់អង្គការ មិនមែនរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតនៅកម្ពុជានេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យ មានច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលឡើង ។ ក៏ប៉ុន្តែ ទោះបីមានច្បាប់ហើយក៏ដោយ ក៏មានអង្គការមិនមែន រដ្ឋាភិបាលមួយចំនួន នៅតែបង្កើតបញ្ហាដដែល ដោយលំអៀងខាងនយោបាយ ពួកគេបង្កើតរបស់ដែលហៅថា បន្ទប់ស្ថានការណ៍ មកធ្វើការការងារបោះឆ្នោត ដោយគ្មានការចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់។លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា "ប្រជាជនមានចម្ងល់ថា មូលហេតុអ្វីបានជាបណ្តាអង្គការរាប់សិប  ដែលមានការចុះ បញ្ជី ត្រឹមត្រូវរួចហើយ មិនចង់បំពេញការងាររបស់ខ្លួន តែបែរជាបោះបង់ចោលការចុះបញ្ជីស្របច្បាប់ ហើយមករឹងទទឹងមកប្រើរបស់ ដែលហៅថាបន្ទប់ស្ថានការណ៍ ទៅវិញ? នេះជាចេតនាយ៉ាង ណាចំពោះការងារបោះឆ្នោត? "

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Wnh8r2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា