លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី២២ សីហានេះ បានឆ្លើយតបទៅ និងការលើកឡើងរបស់មេបក្សខ្លះ បានបរិហាររិះគន់ គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សស៊ីកេរ្តិ៍។លោក សុខ ឥសាន បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស៊ីកេរ្តិ៍ក៏ពិតមែន តែគឺជាកេរ្តិ៍ដែលរកបានដោយកម្រ ។ បើគ្មានការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ទេ ក៏មិនអាចរកបានកេរ្តិ៍នេះមកធ្វើជាមូលដ្ឋានសម្រាប់ស្តារ កសាង និង អភិវឌ្ឈន៍ប្រទេសឲ្យរីកចម្រើនសំបូររុងរឿងដូចសព្វថ្ងៃនេះដែរ ។បើតាមលោក សុខ ឥសាន បានអះអាងថា គួរឲ្យខ្មាស់អៀនណាស់ ដែលគណបក្សខ្លះ មិនបានស៊ីកេរ្ត៏ទេ តែបានស៊ីស្រាប់ បានសេចក្តីថាដេកស៊ីស្រាប់ ដោយសារញេីសឈាមនិងក្អែលរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ ហើយនៅអួតខ្លួនថាគ្រាន់បើទៀត ។
ប្រភព៖សារព័ត៌មានដើមអម្ពិល