សកម្មភាពនៃការជេរប្រមាថ ឬការធ្វើបាតុកម្ម ដែលធ្លាប់កើតឡើង កាលពីបោះឆ្នោត ក្នុងឆ្នាំ២0១៣ មិនអាចវិលត្រឡប់មកម្តងទៀត នៅពេលបោះឆ្នោត ក្នុងឆ្នាំ២0១៨ នោះទេ។ នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចំណាយពេលជិត៤ម៉ោង ដើម្បីថ្លែងសារនិងជជែកដេញដោលជាមួយភាគីពាក់ព័ន្ធនានា ក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧នេះ។ ក្នុងវេទិកានេះ សម្តេច ហ៊ុន សែន ក៏ចំណាយពេលមិនតិចដែរ ដើម្បីព្រមានបង្ក្រាបក្រុមណា ដែលជេរប្រទេច ឬធ្វើសកម្មភាពអ្វីមួយ បង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងអំឡុងនៃការបោះឆ្នោត នៅឆ្នាំ២0១៨ ខាងមុខ។
ប្រភព៖សារព័ត៌មានថ្មីៗ