នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា លោកនឹងរង់ចាំ លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ ថា តើនឹងអាចមានលទ្ធភាពយកពលករខ្លួនដែលធ្វើការនៅប្រទេសថៃ ទៅប្រទេសកំណើតវិញបានទេ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ការថ្លែងរបស់លោកនេះ ក្រោយពីមានអ្នកឌឺដងទៅសម្តេចថា “តោះយើងនាំទៅរកការងារធ្វើនៅប្រទេសថៃ ខណៈក្នុងដំណើរ ទស្សនកិច្ចរបស់លោកស្រី អ៊ុង សានស៊ូជី នៅប្រទេសថៃ លោកស្រីននិយាយថា តោះទៅផ្ទះយើងវិញ”។ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោក បានថ្លែងថា “សុំកាប់ថ្មចំណាំ តើលោកស្រីអាចធ្វើបានទេក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ក្នុងការយកពលករ ខ្លួនទៅប្រទេស កំណើតវិញ”។លោកថា ក្នុងប្រទេសមីយ៉ាន់ម៉ា ពលករធ្វើការទទួលប្រាក់ខែមិនដល់៧០ដុល្លារទេ ដូច្នេះ ពលករគេសុខចិត្តធ្វើការនៅថៃហើយ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល