ត្រឡប់ក្រោយ

មន្ត្រី CPP ថា មិន​ចាប់​អារម្មណ៍ នឹង​ការ​រិះ​គន់​រឿង​ព្រំដែន​ពី​មេ​បក្ស LDP

 

ខណៈ​លោក​ខឹម វាសនា ប្រធាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ចោទ​រដ្ឋាភិបាល​ថា​ ក្បត់​ប្រជាជន​ទាក់​ទង​នឹង​រឿង​ព្រំដែន​នោះ ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ការ​លើក​ឡើង​នេះ​​ថា មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​ដោយ​ថា​ ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​ហាក់​ខុស​ពី​អ្នក​ផ្សេង​ដែល​រិះ​គន់​ពី​បញ្ហា​ព្រំដែន​មិន​បាន ​ហើយ​មាន​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​តែ​រឿង​នេះ។ទោះ​ជា​យ៉ាង​ណា ​តាម​ការ​កត់​សម្គាល់​កន្លង​មក​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​តែងតែ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ប្រសិន​បើ​មាន​ជន​ណា​និយាយ​រិះ​គន់​ពី​បញ្ហា​ព្រំដែន។នៅ​លើ​បណ្តាញ​សង្គមដែល​ កាល​ពី​ថ្ងៃ​ចន្ទ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ពន្លះ​ រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្ងន់ៗ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-វៀតណាម ដោយ​បាន​ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា បាន​ធ្វើ​ឲ្យ​បាត់​ដី​ទៅ​វៀតណាម ដោយសារ​មិន​ហ៊ាន​តតាំង​ក្នុង​កិច្ច​ការពារ​ទឹក​ដី​របស់​ខ្លួន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/1FaeYa

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា