អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសសោកស្តាយ ចំពោះចំណាត់ការ របស់ក្រសួងព័ត៌មាន ក្នុងការបញ្ឈប់ការផ្សារ របស់ស្ថានីយ៍វិទ្យុមហានគរ FM93.5 MHz ទំាងស្រុង ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ខណៈវិទ្យុនេះ បានជួលផ្សាយកម្មវិធីព័ត៌មាន ទៅគណបក្សសង្រ្គោះជាតិ វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ។ការប្រកាសសោកស្តាយ រហូតដល់គ្មានវាចានឹងថ្លែង របស់អ្នកនំាពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីនាយិកា គ្រប់គ្រងការផ្សាយវិទ្យុ មហានគរបានផ្ញើលិខិត ជូនដំណឹងអំពីការឈប់ផ្សាយ របស់វិទ្យុខ្លួន។លោក យឹម សុវណ្ណ បានសរសេរលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃទី២៣ សីហា ថា “គ្មានវាចានឹងថ្លែង ក្រសួងព័ត៌មាន បានប្រកាសបញ្ឈប់ការផ្សាយ របស់ស្ថានីយវិទ្យុមហានគរ FM 93.5 ទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល