ត្រឡប់ក្រោយ

បក្សសង្គ្រោះជាតិ ៖ រាជរដ្ឋាភិបាលយល់ច្រឡំ លើ NDI រឿងចង់ផ្ដួលរំលំ

 

លោក គឹម សួរភីរិទ្ធ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (CNRP)  បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មានការយល់ច្រឡំ ទៅលើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា ( NDI) រឿងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។តំណាងរាស្ត្រ CNRP លើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ឈប់សកម្មភាព NDI បន្ទាប់ពីរកឃើញសកម្មភាព មិនគោរពច្បាប់ នៅក្នុងប្រទេសកម្ពុជា ក្រោយពីមានសកម្មភាពជួយបក្សប្រឆាំង ដើម្បីរំលំរាជរដ្ឋាភិបាល។ ឆ្លើយតបភ្លាមៗរបស់ លោក គឹម សួរភិរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀល ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ថា “ខ្ញុំយល់ឃើញថា ប្រហែលជាមានការយល់ច្រឡំរវាងគ្នា ហើយរាជរដ្ឋាភិបាល និងអង្គការ NDI អាចជជែងគ្នាបាន ​ហើយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ក្នុងនាមអ្នកធ្វើការជាមួយគ្នា”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/eZc2jt

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា