ត្រឡប់ក្រោយ

មហាផ្ទៃ កំណត់​បែបបទ​ថ្មី នៃ​ការបញ្ជាក់​ទីលំនៅ ដែល​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត

 

ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស ដើម្បី​បង្ហាញ​ពី​នីតិវិធី​ថ្មី ក្នុង​ការចេញ​លិខិតបញ្ជាក់​លំនៅដ្ឋាន ដល់​ប្រជាពលរដ្ឋ នៅតាម​ឃុំ​-​សង្កាត់ សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។បើតាម​ប្រកាស ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទី​សំណាក់ មានន័យ​សំដៅលើ​ទី​ស្ថាន ដែល​បុគ្គល​ណា​ម្នាក់ ស្នាក់អាស្រ័យ​ជាក់ស្តែង​ក្នុង​រយៈពេល​កំណត់​ណាមួយ ហើយ​បើ​ស្នាក់អាស្រ័យ​ចាប់ពី​៣0​ថ្ងៃ ឡើងទៅ បុគ្គល​នោះ អាច​សុំ​ចុះបញ្ជី​ស្នាក់នៅ​បណ្តោះអាសន្ន និង​អាច​ទទួលបាន​លិខិតអនុញ្ញាត​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ដែល​ចេញ​ដោយ​ប៉ុស្តិ៍នគរបាល​ឃុំ​-​សង្កាត់​។​ប្រកាស​របស់​ក្រសួងមហាផ្ទៃ បានកំណត់​នីតិវិធី​ថ្មី បែបនេះ​ថា​៖«​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​លំនៅដ្ឋាន ប្រជាពលរដ្ឋ ត្រូវមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ដែល​ចេញ​ដោយ​ប៉ុស្តិ៍នគរបាល​ឃុំ​-​សង្កាត់ និង​មាន​សាក្សី​ម្នាក់ ដែលមាន​សិទ្ធិ​បោះឆ្នោត ក្នុង​ឃុំ​-​សង្កាត់ ជាមួយគ្នា​»​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/yi8iJR

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា