ត្រឡប់ក្រោយ

លោក សុខ ឥសាន ៖ ឫសគល់ នៃលទ្ធិប្រជាធិបតេយ្យ គឺសន្តិភាព និងស្ថេរភាពនយោបាយ នៅក្នុប្រទេសជាតិ

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តាមរយៈសារអេឡិចត្រូលនិច Telegram នៅព្រឹកថ្ងៃទី២៤ សីហានេះ បានលើកឡើងថា ឫសគល់នៃលទ្ធិប្រជាធិបតេយ្យ នៃកម្ពុជា គឺកើតចេញពីសន្តិភាព និងស្ថេរភាពនយោបាយ នៅក្នុងប្រទេស។លោក សុខ ឥសាន បានមានប្រសាសន៍បញ្ជាក់ថា “ប្ញសគល់នៃលទ្ធិប្រជាធិបតេយ្យ គឺសន្តិភាព និងស្ថេរភាពនយោបាយ នៅក្នុងប្រទេសជាតិ។ បើគ្មានសន្តិភាព និងស្ថេរភាពនយោបាយទេ កុំនិយាយដល់លទធ្ធិប្រជាធិបតេយ្យឲ្យសោះ”។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមថា ប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រជូចត់ ខ្លោចផ្សាររួចមកហើយ នៅពេលដែលមានសង្គ្រាម និងរបបប្រល័យពូជសាសន៏ គ្មាននឹកឃើញ ពាក្យប្រជាធិបតេយ្យមកនិយាយសោះឡើយ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/V3oomf

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា