លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការិនី ធ្វើការនៅក្រៅប្រទេសស្វែងយល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកថា បានព្យាយាមក្នុងការចរចាជាមួយរដ្ឋាភិបាលនៃប្រទេសនានាបង្កើតលក្ខខណ្ឌការងារស្របច្បាប់ឲ្យពលរដ្ឋខ្មែរធ្វើ។ថ្លែងនៅក្នុងពិធីជួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្មករកម្មការិនីខ្មែរ កំពុងធ្វើការងារបានស្របច្បាប់នៅក្រៅប្រទេសពេលបច្ចុប្បន្នបាន គឺដោយសារមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។លោកថ្លែងថា «រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការងារណាស់ ដើម្បីបង្កើតលក្ខខណ្ឌការងារស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ការងារនៅក្នុងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ដោយឡែកប្រទេសកូរ៉េខាងត្បូង យើងចរចាទៅពេលណាក៏ខ្ញុំស្នើសុំគេដែរ ជប៉ុនយើងបានបញ្ជូនទៅ៥ពាន់នាក់រួចទៅហើយ»។
ប្រភព៖VOD