ត្រឡប់ក្រោយ

មន្រ្តីរាជរដ្ឋាភិបាល៖ ការបិទ NDI នៅកម្ពុជា មិនពាក់ព័ន្ធនឹងអាមេរិក ផ្អាកផ្តល់ទិដ្ឋាការ ដល់ពលរដ្ឋខ្មែរ

 

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទវិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ ហៅកាត់ថា  NDI និងបណ្ដេញបុគ្គលិកបរទេស ចេញពីកម្ពុជាក្នុងរយៈពេល ៧ថ្ងៃ នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧នេះ សារព័ត៌មាន CNN របស់អាមេរិក បានផ្សាយថា កម្ពុជាស្ថិតក្នុងចំណោម ប្រទេសចំនួន៤ ក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់អាមេរិក លើការផ្ដល់ទិដ្ឋាការ ប៉ុន្តែអ្នកនាំពាក្យទីស្ដី ការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានអះអាងថា ការបិទអង្គការ NDI មិនពាក់ព័ន្ធនឹងការ ផ្អាកផ្ដល់ទិដ្ឋាការដល់ ពលរដ្ឋខ្មែររបស់អាមេរិកឡើយ ។លោកបន្ដថា“នេះជាសម្រេចចិត្តរបស់ សហរដ្ឋអាមេរិកទេ ហើយចំពោះកម្ពុជាក៏ត្រូវ តែស្ថិតនៅក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា មិនជាការដូរដោះគ្នាទេ” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/1aY5LN

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា