ត្រឡប់ក្រោយ

រដ្ឋមន្ត្រី​ព័ត៌មាន​៖ ការបិទ​វិទ្យុ​មួយចំនួន គឺ​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់

 

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅតែ​អះអាងថា ការធ្វើ​ខុសច្បាប់ គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​វិទ្យុ​មួយចំនួន ត្រូវ​បិទ​ចោល​។ លោក បញ្ជាក់ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។

ក្រោយ​ប្រកា​សបិទ​ការផ្សាយ​របស់​វិទ្យុ​មហានគរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​សន្និសីទ​មួយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២0១៧​នេះ ដើម្បី​ពន្យល់​ហេតុផល​បន្ថែម​។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា វិទ្យុ​មហានគរ បាន​រំលោភ​កិច្ចសន្យា ទើប​ក្រសួង​សម្រេច​បិទ​ចោល​យ៉ាង​ដូច្នេះ​។​
ការរំលោភ​កិច្ចសន្យា ដែល​លោក ខៀវ កាញារីទ្ធ បានលើកឡើង​នោះ គឺ​នៅត្រង់ថា វិទ្យុ​មហានគរ ពុំបាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ឡើយ នៅពេល​ជួល​ម៉ោង​ផ្សាយ ឲ្យ​ស្ថាប័ន​ដទៃ​។ បើតាម​លោក ខៀវ កាញារីទ្ធ កិច្ចសន្យា តម្រូវ​ឲ្យ​វិទ្យុ​មហានគរ ត្រូវ​ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្រសួង មុននឹង​ជួល​ម៉ោង​ផ្សាយ​ឲ្យ​ស្ថាប័ន​ដទៃ​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/EaEhSf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា