តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានពន្យារពេលបើកសវនាការសំណុំរឿង លោកស្រី ទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំង នឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ដោយសាអ្នកស្រីសុំពន្យារពេល។
បើតាមគម្រោង សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ និង លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល