ត្រឡប់ក្រោយ

លោក​ ​គឹ​ម​ ​ស​ន្តិ​ភា​ព​ ៖​​ ​ប្រ​សិ​ន​ជា​គ្មា​ន​ការ​គោ​រ​ព​​ច្បា​ប់​សូ​ម​កុំនិ​យា​យ​ពី​ប្រ​ជា​ធិ​ប​តេ​យ្យ

​​​​​

មន្រ្តីអ្នកនាំពាក្យអោយស្ថាប័នក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងលើកឡើងពីការគោរពច្បាប់ និងការអនុវត្ត
ច្បាប់នៅ ប្រទេសកម្ពុជា ។ លោកលើកឡើងថា ប្រសិនបើគ្មានការគោរពច្បាប់នៅក្នុងប្រទេសកម្ពុជានោះទេ សូមកុំនិយាយពីប្រជាធិបតេយ្យអោយសោះ ។នៅលើហ្វេសប៊ុកកាលពីថ្ងៃទី២៤ សីហា ម្សិលមិញនេះ លោក គឹម សន្តិភាព បានបញ្ជាក់ថាសមាគមឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័នផ្សេងឡើយ យោងតាមច្បាប់ NGOs កម្ពុជា ។លោក គឹម សន្តិភាព លើកឡើងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើង ក្រោយពេលមានការផ្ទុះការរិះគន់លើរដ្ឋាភិបាលកម្ពុជាពីសំណាក់ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាច ករណីដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចបណ្ដេញវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ NDI ដែលជាអង្គការអន្តរជាតិមួយចេញពីទឹកដីប្រទេសកម្ពុជា ។

ប្រភព៖VIM

https://goo.gl/s2FM5d

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា