ត្រឡប់ក្រោយ

តុលាការ កាត់ទោស​មេបក្ស​អំណាច​ខ្មែរ ឲ្យ​ជាប់ពន្ធនាគារ ៥​ឆ្នាំ ពីបទ «​ញុះញង់​កងទ័ព​»

 

លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ៥​ឆ្នាំ​។ តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​ទោស​របស់លោក សួន សេរី​រដ្ឋា យ៉ាង​ដូច្នេះ នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២0១៧​នេះ​។តុលាការ បាន​បើកសវនាការ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២0១៧​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​សវនាការ តុលាការ ពុំបាន​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយ​រង់ចាំ​ប្រកាស​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​វិញ​។ 
លោក សួន សេរី​រដ្ឋា បាន​រង​បទ​ចោទ​ចំនួន​បី គឺ «​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២0១៧ ក្រោយ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា ធ្វើ​ឲ្យ​កងទ័ព មិន​គោរព​បទបញ្ជា ហើយ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/RLtNQA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា