លោក សុខឥសាន អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានអះអាងថា បើគណបក្ស នយោបាយណាបាត់បង់វិទ្យុ ជួលផ្សាយក្នុងម៉ោងណាមួយ នៅមានវិទ្យុជាច្រើនទៀត ដែលគោរពច្បាប់ អាច ជួលផ្សាយបាន។ ការអះអាងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាច បែបនេះបន្ទាប់ពី គណបក្សង្គ្រោះជាតិ បានសម្តែងក្តីព្រួយបារម្ភចំពោះស្ថានការណ៍ នយោបាយនៅមុនបោះឆ្នោត ក្រោយពីមានការបិទប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួន។លោកសុខ ឥសាន បានលើកឡើងនៅ ថ្ងៃទី ២៥សីហានេះថាបរិយាកាសបោះឆ្នោត ឆ្នាំ ២០១៨ខាងមុខអនុ លោមតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ និងខ្លឹមសាររដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យករបបប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ។លោកបន្តថាកាពង្រឹងនីតិរដ្ឋ គឺជាការធ្វើឲ្យប្រទេសកម្ពុជា មានយុត្តិធ៌មសង្គមនិងមានសណ្តាប់ធ្នាប់ សាធារណៈល្អ មានការគោរពច្បាប់ ដែលប្រជាពលរដ្ឋកម្ពុជាចង់បាន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល