គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ព្រួយបារម្ភថា តើស្ថានភាពនយោបាយចុងក្រោយនេះអាចឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរឬទេ? គណបក្សថ្មីនេះបានស្នើឲ្យបញ្ឈប់រាល់សកម្មភាពគាបសង្កត់ និងការវាយប្រហារនានាមកលើគណបក្សនយោបាយ ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីឲ្យស្ថានភាពនយោបាយវិលមកដូចដើមវិញ មុនការបោះឆ្នោតឈានមកដល់។បន្ទាប់ពីត្រូវបានសមាជិកសមាជិកាបោះឆ្នោតគាំទ្រធ្វើជាប្រធានគណបក្សផ្លូវការនៅក្នុងសមាជថ្នាក់ជាតិរបស់គណបក្សលើកទី១ ក្រោយពីបំពេញតួនាទីជាប្រធានគណបក្សបណ្ដោះអាសន្នអស់រយៈពេល ២ឆ្នាំ លោក យ៉េង វីរៈ ថ្លែងនៅក្នុងសន្និសីទកាសែតថា ការអនុវត្តចំណាត់ការនាំឲ្យរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ពលរដ្ឋ គឺជាការខកខានក្នុងការបំពេញកាតព្វកិច្ចបម្រើពលរដ្ឋ ក្នុងនាមជាអ្នកតំណាងដែលទទួលបានសេចក្ដីទុកចិត្តពីពលរដ្ឋ។
ប្រភព៖RFA