អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួនបន្តទៀត ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជិតចូលមកដល់។ លោក សម រង្ស៊ី ថាអ្វីដែលបក្សកាន់អំណាចកំពុងធ្វើ គឺសុទ្ធតែបង្ហាញនូវរូបភាពក្លែងក្លាយ នោះគឺប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និងការអភិវឌ្ឍក្លែងក្លាយ។អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងឋិតនៅក្រៅប្រទេសដោយសារបណ្តឹងរាប់មិនអស់នៅតុលាការ ថ្លែងចាត់ទុកស្ថានភាពនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន ថាតានតឹង និងយ៉ាប់យ៉ឺនជាងពេលណាៗទាំងអស់ ចាប់តាំងពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ មក។
ប្រភព៖RFA