ត្រឡប់ក្រោយ

មេបក្ស​ប្រឆាំង​ចំណាយពេល​១​ខែ​ដើម្បី​ដើរ​ពង្រឹង​មន្ត្រី​បក្ស​ខ្លួន​គ្រប់​២៥​រាជធានី​-​ខេត្ត​

 

រយៈពេល​ជិត​៣0​ថ្ងៃ ក្នុង​ខែសីហា ឆ្នាំ​២0១៧​នេះ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះទៅ​ជួប​មន្ត្រី​របស់ខ្លួន នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុងប្រទេស​កម្ពុជា​។ មន្ត្រី ដែល​លោក កឹម សុខា រួមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចុះទៅ​ជួប គឺ​ចាប់ពី​ឃុំ​-​សង្កាត់ រហូតដល់​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ខេត្ត​-​រាជធានី​។បើតាម​សារ​របស់​លោកកឹម សុខា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក  ផែនការ​នៃ​ការចុះ​ជួប​នេះ គឺ​ដើម្បី​ឈ្វេងយល់​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​មន្ត្រី​ខ្លួន នៅតាម​មូលដ្ឋាន​នីមួយៗ​។  លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយពី​បាន​ឈ្វេងយល់ ស្ថានភាព​ជាក់ស្ដែង​ទាំងនេះហើយ ខ្ញុំ​មានជំនឿថា គណបក្ស​សង្គ្រោះ​ជាតិ អាច​កាត់បន្ថយ​ចំណុចខ្សោយ និង​រក្សាបាន​ចំណុចខ្លាំង ហើយ​យើង​អាច​ឈានទៅរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ojTS3a

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា